top of page

PINEAPPLE EYES - III

9 channels videos (various duration) 

2023

Curated by: SAM I-Shan

Collaborated with YON Davy

Supported by: Cambodia Living Arts

ភ្នែកម្នាស់ - III

 

ការឃ្លាំមើលបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន។ រាល់ចលនារបស់យើងត្រូវបានថតទុក សកម្មភាពតាមប្រព័ន្ធអេឡិចត្រូនិក និងព័ត៌មានផ្ទាល់ខ្លួនត្រូវបានជួញដូរ។ យើងមិនសូវចាប់អារម្មណ៍ពីវត្តមាននៃកាមេរ៉ាសុវត្ថិភាពស្ទើរតែគ្រប់ទីកន្លែង ដែលតែងតែសម្លឹងឃ្លាំមើលយើងយ៉ាងស្ងៀមស្ងាត់ ហើយក៏ជាការពិតដែលយើងត្រូវទទួលយក ក្រោមរូបភាពនៃការការពារសុវត្ថិភាពផ្ទាល់ខ្លួន សុវត្ថិភាព ផ្នែកជំនួញ ការគ្រប់គ្រងចរាចរណ៍ ក៏ដូចជាហ្វូងមនុស្ស។ ប៉ុន្តែយើងកុំភ្លេចថា កាមេរ៉ាដដែល ដែលយើងគិតថាកំពុងតែការពារយើងនោះ ក៏អាចក្លាយជាឧបករណ៍ ដែលនាំអោយយើងបាត់បង់ឯកជនភាព និងសេរីភាពផងដែរ។


ចំណងជើងស្នាដៃនេះ បានរំលេចពីពាក្យស្លោកដ៏ពេញនិយមក្នុងសម័យខ្មែរក្រហម គឺ «អង្គការភ្នែកម្នាស់» ដែលព្រមានមនុស្សគ្រប់គ្នាថាពួកគាត់ត្រូវបានឃ្លាំមើលដោយរបបនេះ ឆ្នាំ អ្នកជិតខាង និងសូម្បីតែពីសំណាក់សមាជិកក្រុមគ្រួសារ។ ផលវិបាកនេះ នាំទៅរកការប្រល័យពូជសាសន៍យ៉ាងរង្គាល និងភាពបំផ្លិចបំផ្លាញសង្គម និងវប្បធម៌ក្នុងរយៈពេលវែង។ ទោះបីជាយ៉ាងណាក៏ដោយស្ថានភាពប៉ះពាល់ដែលបណ្តាលមកពីការឃ្លាំមើលដ៏ហួសហេតុនេះ នៅតែមាន៖ មនុស្សដែលត្រូវបានគេឃ្លាំមើល បានផ្លាស់ប្ដូរអាកប្បកិរិយារបស់ពួកគេដើម្បីបញ្ចៀសពីការចាប់អារម្មណ៍ និងសម្របទៅតាមបទដ្ឋានទូទៅ ទោះជាពួកគេកំពុងធ្វើអ្វី 'ខុស' ឬមិនខុសក៏ដោយ។ ហើយដរាបណានរណាម្នាក់ត្រូវបានគេឃ្លាំមើលក្នុងរយៈពេលយូរ និងតឹងរឹង គាត់អាចត្រូវបានគេចាប់បានថាធ្វើអ្វីមួយដែលអាចប្រើប្រឆាំងនឹងពួកគេ។ ការដាក់កំហិតដោយខ្លួនឯង ដោយបុគ្គល ក្រុម និងសហគមន៍ក្លាយជារឿងធម្មតា ដែលនាំការបញ្ចេញមតិ និងទស្សនៈប្រកបដោយការច្នៃប្រឌិត កាន់តែរួមតូច។


ឈរលើមូលដ្ឋានវីដេអូ CCTV សិល្បករ ខៀវ កាណែល បានសហការជាមួយនាដកា យ៉ុន ដាវី ដោយប្រើប្រាស់ចលនាបង្កើតជាការស្រមើស្រមៃ ការលេងសើចសប្បាយ ប៉ុន្តែបង្កប់នូវការប្រុងប្រយ័ត្ន និងភាពលាក់កំបាំង តាមរយះការប្រើប្រាស់វីដេអូឯកសារដែលថតនៅទីតាំងមួយចំនួនក្នុងទីក្រុងភ្នំពេញ ដែលមានទំនាក់ទំនងជាមួយសិល្បះ ការសម្តែង ការរៀនសូត្រ និងស្វ័យភាព។ មិនថាអ្នកដំណើរចាប់អារម្មណ៍ ឬអង្កេតលើដាវីឬក៏អត់ ក៏កាមេរ៉ានៅតែឃ្លាំមើលនាងជានិច្ច។ តើភ្នែកដែលកំពុងសម្លឹងមើលនោះមានប្រភពមកពីណា? ក្រុមហ៊ុន អាជ្ញាធរ ទស្សនិកជនឬជារបស់យើងខ្លួនឯង? រាល់កាយវិការ និងសកម្មភាពរបស់ដាវី មានការផ្លាស់ប្តូរបន្តិចម្តងៗ ទៅតាមការអង្កេត ផ្លាស់ប្តូរ ឬបដិសេដ ទៅនឹងការសម្លឹងរបស់កាមេរ៉ា។

 

Pineapple Eyes - III

 

In this contemporary era, surveillance has become part of our everyday life. Our physical movements are recorded, online activities are tracked, and personal information is bought and sold. We hardly notice the ubiquitous CCTV cameras that surround us indoors and outdoors, accepting their silent stares in the name of personal safety, commercial security, or traffic and crowd management. But, the same camera that protect us can easily become tools for control and constraint, leading to a loss of privacy and freedom. 

 

The title of this work evokes the well-known Khmer Rouge saying, "Angkar has pineapple eyes," which warned people that they would be watched by the regime, its guards, their neighbours, and even their own families. The consequences then were mass genocide and the long-term devastation of society and culture. However, the effects of overt surveillance remain the same: people who are watched change their behaviour to avoid drawing attention, and to fit into prevailling norms, whether or not they are doing anything 'wrong'. And as long as someone is watched long and hard enough, he or she could be caught doing something that can be used against them. Self-censorship by individuals, groups and communities becomes a natural result, leading to the impoverishment of creative expressions and viewpoints. 

Evoking CCTV footage from locations around Phnom Penh associated with art, performance, learning, and autonomy, artist Khiev Kanel documents dancer Yon Davy, whose movements suggest imagination and playfulness, but also caution and concealment. Whether or not she is observed or ignored by passerby around her, the CCTV's eyes are always watching. Whose eyes are behind the camera? Do they belong to a corporation, the authorities, the audience, or are they our own? The gestures and actions of the performer gradually transform as she notices, exchanges and refused the gaze of the camera and all that it stand for. 

Text by : SAM I-Shan

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

© Kanel KHIEV

  • My Instagram
  • My Facebook
bottom of page